
Cute & lovable, that’s all about me, hehe♪ Oh no no, just kidding (you must feel nauseated … sowie). Be perfectly franked, I’m just an easy going with O blood type… lazy, naughty, silly, friendly, funny, obstinate, weird, talkative & physically weak. Guys, see now? I’m not a good girl and no good points. Sorry, if you don’t like. It’s just the way I am
No worry!!! I’m a loyal and dedicated??? friend and the last person to sell your private information
My beloved Ream calls me “ dumbo” cuz to him, I’m as silly as Dumbo. First, I ignored it but not know from when I respond to him whenever he calls me this nickname, haha.
Attention: Don’t call me so
without my permission or I’ll report that violated the copyright, lolz.



hmm m not handsome so i can’t join this site right?
haha they say “ handsome is suitable with pretty so ugly is suitable with …” But so proud of myself
Just kidding happy to see ur site hope many ladies and boys can make many site to share their knowledges and life experiences
ppsk
Cute and lovable? that’s just what i’ve been looking for all these year. Hope you’re still available, im having a hard time get my parents a daughter in law… hmmm not sure if u are willing to help. ^_^
Ahaha, you`re absolutely funny, Starfish. Ok, let`s see how well you can do…lolz
hi dear, i just come to ur site first time n i found u very lovely,funny,cute and pretty as well .just want to make friend with u too . have a nice day na beautiful !!!!!
Hehe, no no Volineth….Not at all but thanks. Well, we`re friends now
You are so nice, sweet, gentle…and lovely indeed, hehe.
Be good, and all the best.
So impressive to see a khmer girl blogging like this
Haha, thanks Sopheak, for compliment. “ like this” stands for ” silly like this” ?
Whatever I already thanked, hope you meant good
lol of course it’s a positive compliment from me.. I would love to see more girls on the blogging system indeed. Get it yet ?
lazy, naughty, silly, friendly, funny, obstinate, weird, talkative & physically weak. (BAD or GOOD?) I don’t tell you the truth.
Sopheak: Yep, I too want to see more girls blog…
Boeun: Say it! Come on…
You really want to know? Just wanna tell you that it’s not too bad. lolzzzzz
I like your laughter !!!!
A bunch of thanks!
Great blog.. Duongchan,,,
How can you create your “ heading” ?
Your name is not only so sweet but also so lovely…
Ha Ha
From Sroeu
Thanks Sroeu… Well, you can just simply go to:
I know nothing though..
Dashboard>> Presentation>> Custom Image Header>> Brows(your own one)>> Upload
That`s all. Hope you can do it! Feel free to ask
Thanks for your instruction…I hope I can do that.. ha
But I wonder the “ Headline” Name” Duong Chan” You can make it upsite down…How can you make it…? Ha ha…
Please teach me to do that my teacher..?
រៀនខ្លួនឯងខ្លះទៅតាស្រ៊ឺ កុំធ្វើបាបគ្នា ដែលអត់បានដេកពួនពីរបីយប់ផង…
បំណងល្អពីភ្នំពេញ!
ខ្ញុំខំរៀនហើយ តែវាមិនចេះសោះ! មិនដឹងថាគេធ្វើវាយ៉ាងម៉េចនឹងណា។
តាបឿន ចេះធ្វើដែរចុះ? ជួយផងមើល!!!!!!!!!
ខ្ញុំរៀនអត់គ្រូ មិនចេះទេ!!!!
I think that currently, Duong Chan is free from school..
So she has time to teach me.. ha ha..
I am really so sorry to bother you, (the MOON)…
Day time, I have the Sun to lighten me, but during the night time, I really need the MOON to lighten me as well….
Therefore, I need both the SUN and the MOON.. Ha Ha..
From Sroeu
Who said I waste time bo be here ?
រៀនមិនចេះ ហេតុអីមិនទិញអំបិលអ៊ីយ៉ូតញ៉ាំ?!!
☆Sroeu: I have no idea with that too. Someone created for me
Yes, feel free to ask me anything… If I`m free, I`ll be around the edge to tell you.
☆Boeun: Thanks Bouen for caring
☆Sakal: Thanks!!!
I need more than the word Thanks !
Dear Duong Chan,
Thanks for your kindness and your reply to me.
I would very understand your condition.
I would be very delighted to have you as my friend.
Dear BOEUN,
ខ្ញុំបានញ៉ាំអំបិលអ៊ីយ៉ូតហើយ តែនៅឡើយមិនចេះ នេះប្រហែលខ្ញុំញ៉ាំតែអំបិល តែមិនមើលមេរៀនទេដឹង????
អូ ! ខ្ញុំភ្លេចប្រាប់រឿងមួយដល់ ដួងចន្ទ គឺថាខ្ញុំបានអានប្រលោមលោកដែលដួងចន្ទបានបកប្រែពីភាសាបរទេសរួចហើយ។
ពិតជាប្រលោមលោកបែបមនោសញ្ចេតនា អន្លង់អន្លោច អណ្តែតអណ្ដូង ដូចដូងអណ្តែតទឹកមែន !
ហេស ហេស
You may need sweet songs when you feel to relax sometime ,
so now , here are khmer songs just for you , hope you will
love all these songs . FAST , AVALAIBLE , SWEET that the songs
are and ROMARIC that your feeling is ! Yes happy go to see and
touch with all your heart at http://www.cambodiamusic.net . Special
Thanks for your visit !
From administrator : uksokhom@music4khmer.net
@Sakal: Haha, what do you want from me, little fella???
@Sroeu: Hehe, thanks Sroeu,,,
@www.cambodiamusic.net: Thank you, we will go to find cool songs
Hi, Duong Chan,
I see many boys teasing you …
I have one question come into my mind..
Among those boys..Who is the one that you are interested in?
So sorry for asking this kind of stupid question..!
From Sroeu
ដួងចន្ទចង់ឱ្យអ្វីមកខ្ញុំក៏បានដែរ ឱ្យតែអាចលក់បានលុយ។
ហេស ហេស
ហកយកទៅ! ស្បែកជើងកញ្ចាស់មួយគូ
ស្រេច ប៉ាដោយ !!! សូម្បីតែអេតចាយ ក៏អត់ទិញដែរ ! ហេស ហេស …
hi duongchan
nice to see you.
I want to make a friend with you and all friend also.
I want to ask you that this your website?
and are you cambodian?
I always open this web. but no one reply to me.
if you like, please tell me this website.
Why do you make it up?
what is it useful?
Please reply to me . I wait for your answers.
oh, ok, I’m cambodian. but now i’m living in japan.
I like this website so much.
thank.
ដួងចន្ទត្រឡប់មកវិញហើយមែនទេ ?
Hi Khun! Nice to know you and thank you! Yes, I am Cambodian, obviously. I simply created this page on account of stress and joy. In this blog, I mainly write about myself and my abnormal(
weird and stupidful) daily life. Of course, I am living a happy life
and happiness. Thus, I think I can share you guys my happiness and how I am living. Keep an eye on my blog, perhaps you can enjoy your life much more than before???!!!
Hi Boeun! I’m back.
hi duong chan
how a u?
thank for your replying to me.
i wish you good luck…na duong chan.
how can i play chat with you.
If you are free. ok, anyway. thank you that told me about you in detail.
goodbye…..see you.
Hi back Khun, I`m fine, thanks.
Well, I`ve been kept busy by school tasks lately.
And my yahoo ID is sengsokunthy99@yahoo.com
I`m really glad to know you. We can chat on our free time, by the way.
Hi lovely girl! please to know you. Can I join your blog? I you don’t mind I wanna add you in my blog and please don’t forget add me too. khuan_i@hotmail.com
Hi Khmerspot, big welcome! Thank you!
បងKhmersport ចង់ស្គាល់កូនស្រីគេម៉េះ?
rainnamail ខ្ញុំគ្រាន់តែចង់ស្គាល់មិត្តភ័ក្តិអោយបានច្រើនហឹ្នងណា កុំថាខ្ញុំអី។ បើមិនយល់ទាស់ទេ Rainnamail add ឈ្មោះខ្ញុំផងក៏បាន។
អូនរ៉េនណាឯងនៅក្មេងណាស់! ចូរមើលពិភពលោកឲ្យបានទូលំទូលាយជាងនេះ។
បង្កើតមិត្តឲ្យបានច្រើន មិនប្រកាន់ភេទ ឋាន: រូបសម្បត្តិ ធនធាន ជាតិសាសន៍… មិនថាអីចឹង កីទ្បាខ្មែរ?
អញ្ចឹងមែនហើយ ពិតជាត្រឹមត្រូវ
អូហ៍! កាន់ជើងគ្នាណាស់ណ៎? បងចន្ទឈប់ស្រឡាញ់រ៉េនណាហើយ? មិនអីទេ, គេគ្រាន់តែនិយាយលេងសោះនឹងណា! ចឹងក៏និយាយធ្វើដូចខឹងដែរ! បងចន្ទ! រ៉េនណាឆាប់ផ្អើលណាស់ណា… លេងចឹងតែពីរ បីដងទៀត ច្បាស់ជារត់ចោលប្លក់ហើយ!
ហ្អាក ម៉េចទៅជាចឹងវិញ? នេះបងអត់មានថាអីឲ្យអូនឯណា? បងចង់ប្រាប់អូនថា មនុស្សប្រុសនឹងមនុស្សស្រីក៏អាចជាមិត្តជិតស្និទ្ធិនឹងគ្នាបានដែរណាអូន។ និយាយទៅមិត្តភ័ក្ដបងភាគច្រើនជាមនុស្សប្រុស បងអត់ដឹងម៉េចដែរ តាំងពីតូចមក គឺចឹងឯង។ តែបងគិតថាមនុស្សស្រីស្មុគស្មាញ ពិបាកយល់ចិត្ត ជាពិសេសគឺប៉ិនច្រណែន… ចំពោះបង បងអត់ខ្វល់ទេអូន ចង់នរណាម៉េចក៏ម៉េចទៅ ទៅច្រណែនបានការអី ចង់ឆ្ងល់! បងនិយាយធ្វើមើលតែបងមិនមែនជាស្រី តែនិយាយតាមត្រង់ទៅ ចរិកបងអត់សមជាមនុស្សស្រីទេ សើចម្ដងៗយក្សគន្ធ័នក៏ភ្ញាក់ពីគេងដែរ ហាហា(នេះមានអ្នកសរសើរថាសើចចឹងល្អទៀត) មួយទៀតបងអត់ចេះញ៉េមញ៉ុម អៀនប្រៀនអីទេ គឺថាមុខក្រាស់ចឹងហ្មង! អត់ចេះខ្លាចនរណាទៀត! ចង់ធ្វើអីធ្វើភ្លាម ធ្វើរួចបានដឹងថាធ្វើខុស
កុំយកតំរាប់តាមបង ប្រយ័ត្នក្លាយជាក្មេងខូច!
វាអាចមានអ្វីផ្សេងជាច្រើន ក្រៅពីស្នេហា រវាងមនុស្សប្រុសនិងស្រី។
ស្តាប់ទៅចរិកដួងច័ន្ទដូចជាស្រដៀងៗនិងខ្ញុំដែរន៌!! ដូចច្រើនម្ម៉ង!!
ប៉ុន្តែខុសគ្នាបន្តិច គ្រាន់ថាខ្ញុំអត់សើចលឺ(ផ្អើលយក្សគន្ធ័ន)ដូចច័ន្ទទេ
ខ្ញុំសើចលឺល្មមៗទេ!!
នេះគ្រាន់តែជាមេតាហ្វតើបងស្រី! សង្ស័យតាលើលោកនេះមានតាយើងពីរនាក់ទេដែលមានចរិកចឹង

បងដឹងអត់ កាលនៅតិចនោ ចន្ទចូលចិត្តស្លៀកតែខោ និងពាក់អាវការ៉ូ ហើយពាក់ហិលមែតប្រុសទៀត។ មិនឲ្យធ្វើចឹងម៉េច បើម៉ាថ្នាក់ស្រីតាឯង តាស្លៀកមីនី ពួកហ្នឹងច្បាស់ជារៀនលែងចូល ខ្លួនឯងក៏រៀនលែងចូលដែរ បើលេចធ្លោតាឯងនោះ។ ថ្ងៃមួយនោះពេលដាក់ភាស៊ីម៉ូតូ គ្រូម្នាក់គាត់ឆ្ងល់…
គ្រូ: ចុះអាម្នាក់នេះមកពីណា? អញដូចអត់ដែលឃើញហ្អា!?
ដល់ពេលខ្ញុំដោះមួកចេញ គាត់ភ្ញាក់ក្រញាង!
គ្រូ: អញស្មានតាប្រុស ហាហា ម៉េចក៏ហ្អែងពាក់មួកហ្នឹង?
ចន្ទ: មកពីហិលមែតស្រីអត់មានចង្កា ធ្វើឲ្យធូលីចូលច្រមុះ បានជាខ្ញុំយកអាមានចង្កា នរណាដឹងថាមានបស់ប្រុស បស់ស្រី?
តាំងពីហ្នុងមក គាត់ឲ្យរហ័ស្សនាមខ្ញុំថា” Monsieur” ហើយមិត្តភ័ក្ដមួយចំនួនក៏ហៅតាម…
យ៉ាប់ហ្មង!
មួយទៀត មិត្តភ័ក្ដប្រុសៗបស់ខ្ញុំមួយចំនួនពេលមានស្នេហា វាមករាយការណ៍ប្រាប់ ហើយពេលវាបាត់បង់ស្នេហាក៏វាមកពិភាក្សាដែរ។ ភាគច្រើនពួកវាសួរ
មិត្ត: មនុស្សស្រីចូលចិត្តអី?ម៉េចក៏គេធ្វើចឹង តើគេមានបំណងអី? ម៉េចក៏ចូលចិត្តធ្វើឲ្យ មនុស្សប្រុសគ្រប់គ្នាឈ្លក់វង្វេង?ធ្វើឲ្យគេយល់ច្រលំ? ម៉េចក៏ចូលចិត្តយកកង់សាគួរ អីច្រើនម៉េះ ។ល។
ចន្ទ: គ្នាអត់ដឹងទេហ្អើយ បើគ្នាអត់យល់ចិត្តមនុស្សស្រីដែរ!
និយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវពួកវាវាយប្រហារ
មិត្ត: អុញ! អញឆ្ងល់ហ្អែងហ្នឹងមិនមែនមនុស្សស្រីទេហ្អា!?
ចន្ទ: ចុះបើគ្នាគំនិតគ្នាដូចពួកឯងដែរ និយាយទៅគ្នាក៏ឆ្ងល់ចឹងដែរហ្អា។
To be continued
គឺរឿងវាមានច្រើនពេក សូមបរិយាយត្រឹមប៉ុននេះ។
ចុះបងគន្ធី មានអីចែករំលែកឲ្យប្អូនស្ដាប់ខ្លះអត់?
សុំទោសណាបង!!! ខ្ញុំមិនដូចបងពេកទេ! តែក៏អត់ខុសគ្នាច្រើនដែរ!!! នៅទីនេះ ខ្ញុំស្លៀកសំពត់តែពេលដែលទៅសាលាប៉ុណ្ណោះ! ក្រៅពីនឹង ទាល់តែទៅវត្ត!!! ខ្ញុំច្រើនឈ្លោះគ្នាជាមួយបងស្រី ហើយត្រូវខ្សែបំផុតជាមួយប្អូនប្រុស!! មិនសូវនិយាយរកម៉ាក់ ហើយទៅណាមកណាជាមួយតែប៉ា!!! ពួកម៉ាក ប្រុសៗច្រើនដូចស្រីៗ តែស្រីៗវាមានកំរិត! ពួកម៉ាកប្រុសៗ ស្រួល! មិនត្រឡប់ត្រឡិនដូចស្រីៗទេ! ពួកម៉ាកប្រុសៗ ស្រួលពឹងពាក់បំផុត! ខ្ញុំធំឡើងជាមួយនឹងការចិញ្ចឹមចិត្ត ចង់លុបបំបាត់ឲ្យអស់នូវពាក្យថា ស្រ្តីវិលជើងក្រានមិនជុំ! ចង់ធ្វើដូចប្រុសៗ! មិនចង់ឲ្យម៉ាក់បិទសិទ្ធិ! ចង់ដើរហើរឲ្យបានទូលំទូលាយឲ្យដូចប្រុសដែរ! ថ្ងៃមួយ ពេលនៅសាលា, សិស្សស្រីនៅអង្គុយក្រោយខ្ញុំ មាត់ឡូឡា ហើយគ្រូបន្ទោស ថាម៉ោរៀនធ្វើលេងៗចឹង រៀនម៉េចចេះ? គេថា ចាំបាច់រៀនធ្វើអី ការហើយឲ្យប្ដីចិញ្ចឹមទៅ រួចបាត់! រ៉េនណាថា បើចាំយកប្ដីមករកស៊ីចិញ្ចឹមនោះ មករៀនធ្វើអី? ម៉េចមិនទៅផ្អះប្រាប់ម៉ាក់ឲ្យរកប្តីឲ្យមួយទៅ?តាំងពីហ្នឹងមក លែងហ៊ាននិយាយរករ៉េនណា!!! ចាំតថ្ងៃក្រោយទៀត!!!អារឿងថាឲ្យស្រីនឹង ញឹកណាស់!
កំពុតតែអានជក់ចិត្តនាំគ្នាឈប់សរសេរអស់ទៅ
ហីចុះម្នាក់ហ្នឹងអីក៏ម៉េះៗអូន? កូនស្រីពីណាគេ? បែបនេះប៉ាម៉ាក់នាងប្រហែលជាប្រេះទ្រូងស្លាប់ហើយមានកូនបែបៗហ្នឹង។
តែ អូនឯងកុំថាឲ្យគេចឹងទៀតលឺនៅ? បងយល់ថាអត់ល្អទេ នេះគឺយើងសន្សំសត្រូវហើយ។ មនុស្សម្នាក់ៗ មិនចូលចិត្តគេស្ដីថាឲ្យទេ ទោះបីជាខ្លួនខុសក៏ដោយ។ ចាំឲ្យគេដឹងខ្លួន ខ្លួនឯងទៅ។ ម្យាងទៀតយើងអាចទូន្មានគេបាន លុះត្រាតែយើងជាមនុស្សជិតស្និតឬមនុស្សសំខាន់របស់គេ ដែលគេអាចនឹងស្ដាប់យើងណាអូន។
ហើយយើងមិនត្រូវបំបាក់មុខគេមុខអ្នកដ៏ទៃទ្បើយពោលគឺយើងត្រូវរកកន្លែងស្ងាត់ដើម្បីនិយាយ ពន្យល់គេមួយៗ មិនមែនស្ដីឲ្យគេទេ!
យើងគិតតែក្នុងចិត្តទៅបានហើយអ្នកណាល្អ អ្នកណាមិនល្អ។
ដូចជាអត់ចង់និយាយច្រើនប្រាប់ទេ ខ្មាស់គេ!! គ្រាន់តែថាខ្ញុំមានមិត្តភ័ក្រ្តទំាងប្រុសទាំងស្រីនិងអត់ប្រកាន់ទេ។
មិត្តភ័ក្រ្តប្រុសៗជិតស្និតច្រើនដែរ ពួកគេស្រួលនិយាយគ្នា ហើយធ្វើអ្វីមួយមិនសូវរញ៉េរញ៉ាយច្រើន ស្រួលពឹងពាក់ទៀត សុទ្ធតែគួរអើយចូលចិត្តទាំងអស់និង។ ចំណែកមិត្តភ័ក្តស្រីៗដែលជិតស្និតវិញ ចារឹកស្រដៀងៗគ្នាចឹង មិនសូវចេះរញ៉េរញ៉ាយច្រើន ជាពិសេសពូកគេ
ស្មោះត្រង់និងខ្ញុំណាស់។ នូវមានរឿងច្រើនទៀត ខ្ជិលប្រាប់ណាស់ប្អូនច័ន្ទ។
អរគុណបងចន្ទ សម្រាប់ដំបូន្មាន! ខ្ញុំនឹងព្យាយាមប្រតិបត្តិតាម! ព្យាយាមកែខ្លួនឯង! ខ្ញុំអញ្ចឹងតាំងពីតូច! និយាយស្អីត្រង់ពេកមែនទេបង? ស្រីៗ គឺចឹងច្រើនគ្នា! ពេលនិយាយចឹង មិនសូវទទួលយកការពិតទេ តែពួកម៉ាកប្រុសៗ របស់ខ្ញុំវិញ គឺអត់បញ្ហាសោះ! បើគេមកថាឲ្យរ៉េនណា ក៏ខ្ញុំមិនសូវគិតឈឺចាប់ អីដែរ ព្រោះស្បែកវាស្វិត…
@បងគន្ធី: អីក៏កំណាញ់ម្លេះបង? មើលរឿងល្អៗសឹងអី! មែនហើយចន្ទក៏ចឹងដែរ មិត្តភ័ក្ដស្រីធម្មតាៗត្រឹមតាម៉ាស្គាល់មានមិតតិចទេ មិត្តជិតស្និទ្ធមានតិចតួចតែស្មោះត្រង់នឹងគ្នា១០០%ចឹងហ្មង អត់មានខ្លាចចិត្តខ្លាចថ្លើមអីទេ។
មែន! មិត្តភ័ក្ដប្រុសៗ ស្រួលពឹងពាក់។
@អូនរ៉េនណា: ល្អហើយអូនដែលចេះគិតអីចឹង! ក្មេងឆ្លាត! យើងខុសគេថាឲ្យគឺជារឿងធម្មតា មានអ្វីត្រូវខឹង? បើមនុស្សគ្រប់គ្នាសុទ្ធតែមានកំហុស។
ឲ្យតាយើងចេះកែទៅបានហើយ! បងពីមុនមិនសូវខុសពីអូនឯងដែរ បងក្អេងក្អាងទៀតពីក្មេង អ្នកចូលចិត្តបងក៏មាន អ្នកសរសើរបងក៏មាន ឯអ្នកមិនចូលចិត្តក៏មានដែរ។ គឺគេច្រណែន ហេហេ។ អ្នកខ្លះក៏គេមិនចូលចិត្តចរិកបង តែបងអត់ខ្វល់ ចងឆ្ងល់ដែរ…. បងអត់មានដែលនិយាយស្ដីមិនល្អឲ្យគេ មិនដែលធ្វើអ្វីប៉ះពាល់គេផង បើប៉ុណ្ណុងហើយនៅអត់ចូលចិត្តបងទៀត ជួយអត់បានទេ។ បងមិនខ្វល់ទេ មានមនុស្សជាច្រើនចូលចិត្តបង ទៅទីណាក៏បងសំបូរមិត្តដែរ រឿងអីទៅឈឺក្បាលនឹងមនុស្សអាកគតិទាំងនោះ?
ត្រូវដង ត្រូវផ្លែគ្នាដល់ហើយហ្ន៎ ! អង្គុយស្ដាប់ ស្រី ៗ និយាយគ្នាបន្តិចមើល៍…
បើតាមស្ដាប់ទៅ អ្នកទាំងអស់គ្នា សុទ្ធតែស្និទ្ធស្នាលជាមួយមិត្តភ័ក្ត្រប្រុស… គិតមើលទៅ ប្រហែលជាច្បាប់ធម្មជាតិទេដឹង ? ព្រោះស្រី ៗ ភាគច្រើនស្និទ្ធស្នាលជាមួយប្រុស ៗ ជាង មិត្រស្រី ៗ តែបែបហ្នឹង ភាគតិចណាស់ ដែលមិនចូលចិត្តរញេរញ៉ៃជាមួយមិត្តប្រុស ៗ ។
បើចង់ចូលរួមTalk Showនឹងគេ ក៏ចូលមកបឿន មិនបាច់ចាំអេះអៀអីទេ។ ធ្វើអឹមអៀនអីណា សុទ្ធតាគ្នាយើងសោះហ្នឹងណា…
អោយតាគេល្អនឹងយើង ប្រុសក៏ដោយស្រីដោយ រាប់អានតាទាំងអស់ហ្នឹង!
Hi duongchan!
, I’m new at this so I still leaning and trying .
Thanks for the message na
ខ្ញុំមិនទាន់ចេះរបៀបប្រើប្លក់នេះទេ សូម្បីតែ typing អក្សរខ្មែរ១ឃ្លាក៏យ៉ាប់ដែរព្រោះត្រូវប្រើពេលយូរ ។ ខ្មុំទើបតែបញ្ចូល khmer font ពីម្សិលមិញខំប្រឹងសំលឹងរកមើលតូរអក្សរនៅលើ keyboard ឡើងព្រិលភ្នែកអស់ហើយ កុំព្យូទ័ររបស់ខ្ញុំបញ្ចូល khmer font ជាភាសាទី៤ហើយ សង្ស័យតែថ្ងៃណាមូយឡប់សតិព្រោះប្រើច្រើនភាសាពេក ។ សមាជិកថ្មីសូមបងៗជួយណែនាំខ្មុំផងណា!
មិនអេះអៀនទេ តែមិនទាន់ដល់ពេលនិយាយ គ្រាន់តែអើត ៗ មើលសិនទេ បើដំណើរការល្អ ចូលប្លុកតាហ្មង !
khpoem ទើបនឹងតម្លើងអក្សរខ្មែរទេ តែវាយបានច្រើនយ៉ាងនេះ សូមសរសើរ ៗ ! យូរបន្តិចទៅនឹងទម្លាប់ហើយ ឲ្យតែប្រើវាឲ្យញឹកញាប់បន្តិច ។
ខ្ញុំចូលចិត្តស្តាប់ល្អជាង។ នៅខាងក្រៅខ្ញុំថា បឿននេះសំដីប៉ប៉ាច់ដូចមនុស្សស្រីអញ្ចឹង។
សូមស្វាគមន៍ Khpoem បន្តិចទៀតគង់តែធ្លាប់ទេ។
Khpoem: It will be ok. To be franked, till now I haven`t got accustomed to khmer font as well. Well, if you have any problem with khmer typing, don`t refrain. Go straight and ask gentlemen, Boeun or Naraths
They are kind and helpful and quite skillful with that stuff.
Boeun: ចឹងនៅអើតតទៅទៀតទៅ ចន្ទអត់គិតលុយទេ
Khoeun: ហេហេ ល្អហើយចឹង ខ្ញុំរកតាអ្នកស្ដាប់តើ! ទុកឲ្យខ្ញុំអ្នកនិយាយ ហាមដើរចេញពាក់កណ្ដាលទី អូខេ?!
ខឿត៖ ចង់ថាខ្ញុំខ្ទើយអី ?
ចន្ទ៖ ម៉េចមិនជួយគាត់ផង ? តែមិនអីទេ បើមានអីខ្ញុំអាចជួយបាន ខ្ញុំនឹងជួយ ។ រឿងមកអើតនេះ មិនចាំបាច់ប្រាប់ថាគិតលុយ ឬមិនគិតទេ ទោះជាគិតលុយ ក៏ខ្ញុំត្រដរមកអើតដែរ ។ ចូលចិត្តណាស់ រឿងស្ដាប់ស្រី ៗ និយាយគ្នាហ្នឹង កិកិកិ ។ តាខឿតវិញវីវរហើយ ដួងចន្ទដាក់កំហិតចឹង ងាកខ្លួនលែងបានហើយ ហាហាហា
មែនអី ចាត់ទុកថាស្តាប់លោកទេសនាទៅចុះ
បងចន្ទហ្អា!!! ផូស្ត៍ស្អីមួយ ហើយអញ្ជើញបងបឿនមកទេសនាឲ្យស្ដាប់ល្អអត់??? មិនងាយទេដែលមកជួបពុទ្ធសាសនិកវ័យក្មេងដូចបងខឿននេះណា!!!
ហាហា គំនិតល្អអូន!
រកលុយបានទៀតណាបង!!! ពុទ្ធសាសនិកជន ត្រូវចូលប្រាក់តាមសទ្ធា ទារតាមកំណត់! បងចន្ទកំណត់ចុះ ចង់បានប៉ុន្មាន?
អរគុណទឹម បឿន នឹងដួងច័ន្ទទុកជាមុនណា ។ ខ្ញុំសុំ ADD FRIEND ផង
.
បឿនៈ- អត់ទេ ខ្ញុំគ្រាន់តែច្រណែនមនុស្សសំដីបានតើ ព្រោះវាជាចំនុចល្អទៅវិញទេ។
ចន្ទនិងរ៉េណាៈ មានអី ចង់ទេសនារឿងអីគេវិញទៅ។ រឿងទឹកភ្នែកញោមធ្លាក់លើទ្រូងអាត្មា ល្អអត់។ ថា
លែងទេកុំមានបាបមានបុណ្យអីណា
អុញ ! ខ្ញុំក្លាយជាព្រះសង្ឃពីពេលណាមក ???
ពីរបីនាក់ មកព្រួតដៃគ្នាធ្វើបាបខ្ញុំ សុំមកអើតលេងផងមិនបានទេ ចាំមើលតែត្រឡប់ទៅផ្ទះខ្ញុំវិញ !!
◆រ៉េនណា: តាមតាអូនទេ! ប្រាក់យកបានប៉ុន្មាន បងអោយអូនឯងទាំងអស់។ យកទៅទិញស្ករគ្រាប់ក៏បាន ទិញកាំជ្រួចដុតលេងក៏បាន តាមចិត្ត។ ហើយតួនាទីអង្កៀស ក៏បងទុកឲ្យអូនដែរ។
◆បងហេងមុំ: បងហ្អា បងស្រីគឺជាម្ចាស់ប្លក់khpoemមែនអត់?
◆ខឿន: ហេហេ អត់ដឹងរឿងអីដែរ! ប្រហែលជារឿងតំលង់៧សណ្ដានទេដឹង? បើរឿងនេះចន្ទមានជំនឿថាអាចនិទានបានល្អព្រោះថាជារឿងចន្ទធ្លាប់ចូលរួមសំដែង
តំណាងឲ្យសាលាកាលនៅបឋមវ័យ ហើយបានទទួលការគាំទ្រសម្បើមដែរ។
◆បឿន: នរណាធ្វើបាបបឿនហ្នឹង? កុំយំហើយចង្អុលមុខវាមើលៗ រួចស្ដោះទឹកមាត់មក ចាំបងវ៉ៃវាឲ្យ។
ភ្នែកបងបឿនចេញភ្លើងហើយណ៎! ទៅរកទិញបង្គាពីរបីគីឡូមកដុតញ៉ាំសិន!!!
បងសុំញ៉ាំដែរ!
មានអីបង!!! ស្វាគមន៍!!!
ហុចដៃមកបងចន្ទ ! បងចន្ទអ្ហើយ ជួយវាយពូខឿត និង រ៉េនណាឲ្យអាអូនតិចម៉ោ
យំហ្មងទៅ ! រាងដូចកំសត់ខ្លួនដល់ហើយ… ពីរនាក់បងប្អូនគេស៊ីខ្សែគ្នាដល់ហើយហ្ន៎ !
What is this place?
ក្មេងអី ក៏រំអួយម្លេះ??? បើមានប្អូនប្រុសបែបនេះណា បែបត្រូវពីរ បី ជើងបាត់!!! ធ្លាប់ត្រូវប្អូនប្រុសហៅឲ្យជួយម្ដងដែរ កាលហ្នឹង គេរត់មកយំសស្រាក់ហើយថា៖
ប្អូនប្រុស៖ បងណា, មើលអាទីវ៉ៃ ញ៉ុំ!!!
រ៉េនណា៖ (ដាក់វាមួយដៃ) ហើយម៉េចមិនវ៉ៃវាវិញ, មកប្រាប់បងធ្វើអី???
(ប្អូនប្រុសខ្ញុំបែបសង្ស័យថាបងវាឆ្កួតហើយ!!
ហាហា
នៅមានអ្នកមកចង់ទាត់ទៀត !
អត់ហ៊ានទាត់បងបឿនទេ ខ្លាចលេងអាស្ទីលចាប់ជើង រ៉េនណាច្បាស់ជាអុកគូទហើយ… មកពីធ្លាប់ជួបបានដឹង… ប្អូនប្រុសរ៉េនណាអាឡូវអត់បានទេ បើចង់ទាត់វា ទាល់តែកុំឱ្យដឹងខ្លួន បើឱ្យដឹង ច្បាស់ជាស៊ីដីខ្លួនឯងហើយ!!!
ពីលើដល់ក្រោមអត់មានcomment ខ្ញុំមួយ!! ម្ចាស់ផ្ទះនិយាយដើមទៀតហ្អា…ហាហា! ដឹងគេនិយាយពិអីខ្លះទេ… ខ្ជិលសួរដេញដោលណាស់ ខ្លាចអត់ទំនង ព្រោះឯងមកក្រោយគេ ។
សូមអរគុណដែលអ្នកនាងបានចូលទៅអានប្លក់របស់ខ្ញុំ
សូមទោសផងណាបើនិយាយខុសព្រោះខ្ញុំមិនដឹងហៅថាម៉េច
អឹម….ឈ្មោះអ្នកនាងពីរោះណាស់ ខានឃើញស្រីខ្មែរយូរហើយ ហាហា
មិនអីទេ ខ្ញុំដើរអានប្លក់គេឯងតែពាសហ្នឹង! អឺ…ហៅខ្ញុំថាចន្ទៗទៅបានហើយ ព្រោះគ្នាយើងហៅថាចឹង។ អរគុណដែលបានសរសើរ តែវាគ្រាន់តែជានីកនែម ប៉ុណ្ណោះឯង
aloha ….. why so many question mark???????????????????
សួស្តី អ្នកស្រី
បាត់មុខបាត់មាត់យូរណាស់ តើសុខសប្បាយជាទេ
សួស្តី! នេះអាចនិយាយបានថា នេះជាលើកទី១ ដែលបានចូលទស្សនា Blog របស់អ្នក។ តាមពិតទៅខ្ញុំបានបង្កើត blog របស់ខ្ញុំជាង ពីរឆ្នាំហើយ តែកម្រចូលមើល Blog របស់ខ្មែរ នេះអាចដោយសារខ្ញុំ មិនមានពេលគ្រប់គ្រាន់។
ឥឡូវនេះ ខ្ញុំមានភ្ជាប់ blog របស់អ្នកនៅក្នុង blog របស់ខ្ញុំ សូមចូលមើលនៅក្នុង “ Links” នេះនឹងឃើញឈ្មោះរបស់ជាក់ជាមិនខាន!!!!
សួស្ដីបងស្រីហើយនិងបងប្អូនទាំងអស់គ្នា
ខ្ញុំបាទសូមឲ្យសេចក្ដីប្រាថ្នានិងបំណងរបស់អ្នកទាំងអស់បានសម្រេចដូចបំណង
@aloha11771554: Hi there! I think you don’t have unicode that why you cannot read comments above written in Khmer but question marks instead.
@សុទ្ធិពង្ស: សុខសប្បាយទេចា! ចុះខាងនោះវិញ? អរគុណណាដែលបាន
ឈៀងចូលមកលេង។
@វុត្ថា: អរគុណវុត្ថាណាស់ដែលបានចូលមកអានប្លក់របស់ខ្ញុំ ហើយថែមទាំង
ភ្ជាប់ជាដំណរទៀត។ ប្លក់របស់អ្នកពិតជាគួរឲ្យចាប់អារម្មណ៏ណាស់។
@វាសនា: សួស្ដីប្អូនប្រុស! អត់ដឹងថាអាយុប៉ុន្មានទេ ហៅខ្ញុំបង ខ្ញុំហៅប្អូនវិញទៅ។ អរគុណដែលបានចូលមកលេងចា។ សូមឲ្យសុខសប្បាយដូចគ្នា។
អគុណដួងច័ន្ទដែលបានភ្ជាប់ដំណរប្លក់ខ្ញុំ។ អរគុណ
heheheh…that pic u took at Shinagawa station right?? I missed that place too
I used to travel by that station everyday…
សួរស្តី! ខ្ញុំឈ្មោះថេង ជាម្ចាស់គេហទំព័រ http://www.4kunkhmer.wordpress.com ខ្ញុំចង់ស្នើរសុំទាញយកព័ត៌មានដែលមានក្នុងគេហទំព័ររបស់អ្នកទៅដាក់ក្នុងគេហទំព័ររបស់ខ្ញុំ តើអ្នកគិតយ៉ាងដូចម្តេចដែរ?
Hi……i am a new member. nice to see ur page
Nice day
Welcome, Happylkt and Sopheak to K-blog world
សូមជំរាបសួរអ្នកទាំងអស់ដែលនៅក្នុង “ ប្លុក” នេះ។ នេះជាលើកដំបូងហើយដែលខ្ញុំបានចូលមក “ វេប សាយថ៍” ដែលបានឃើញបងប្អូនខ្មែរនិយាយគ្នាលេង
មានជាភាសាអង្គ្លេសផងហើយខ្មែរផង ធ្វើរឲ្យខ្ញុំមាន
សេចក្តីត្រេកអរហើយសប្បាយដោយបងប្អូនអាចនិយាយគ្នាលេងដូចនៅក្នុង
“ ឆែត រូម” ដែរ។ ខ្ញុំមានការសរសើរដល់អ្នកដែលបាន
បង្កើត “ ខ្មែរ យូនីខូដ” ដែលបានធ្វើរឲ្យខ្មែរគ្រប់រូប
មិនថានៅទីណាឬកន្លែងណាទេអាចទំនាក់ទំនងគ្នាដោយប្រស័យ “ អ៊ីនធឺនេត” ខ្ញុំមានមោទនះភាពខ្លាំងណាស់ ក្នុង
នាមជាកូនខ្មែរមួយរូបដែរនោះ។ ខ្ញុំសូមស្គាល់រាប់
អានអ្នកទាំងអស់ផងចុះ។ គួរមិនគួរសូមអភ័យ
ទោស។
ពីខ្ញុំបាទ សុភស្តុ សេរី សោភ័ណ្ណ
Hi I am very happy in chance to leave the 90th comment on your blog. I have look around webpress and stop at your blog. Your blog is very nice design. and you alos very pretty. Good to know you !!
@សោភ័ណ្ណ: សូស្ដីសេរីសោភ័ណ្ណ! សូមអរគុណដែលបានមកអានប្លក់ចន្ទនិង
សូមស្វាគមន៍។
@Ratha: Hello Ratha! Thank you for your visit and leaving a comment here. I’m happy to know you too.
ហេ សួរស្តី បងស្រីស្អាត បងស្រីឯងដ៍ហើយ តើមានគូគ្រងហើយឫនូវនិង?
សួស្ដីសុភ័ណ! ខ្ញុំមិនទាន់មានគូទេ តែមានកូនពីរហើយ។
សុភ័ណ្ណឯងសួរចំៗពេក ដល់បកមកវិញគឺកូនពីរ ហា! ហា!
មិនទាន់មានគូរ តែមានកូនពីរហើយ អេសហេ!
សួស្តី តើសុខទុក្ខយ៉ាងណាដែរនិង?
ថាលេងទេ មានកូនតុក្កតាហ្នឹងណា!
សួស្ដីប៊ុនលីន ខ្ញុំសុខជាធម្មតាទេ។ ចុះខាងនុះវិញ?
ជំរាបសួរម្ចាស់ផ្ទះ ខ្ញុំភ្ញៀវថ្មី ដើរកាត់ទៅម៉ោច្រើនដងហើយតែអត់ហ៊ានចូលលេង
។ ហើយមេចដែរលក់ទឹកកកឈូសដាច់ទេខែរនេះនៅជប៉ុន
សួស្ដីសុភា! ម៉េចក៏មិនចូលមកលេងតាំងពីយូមកហើយ? ម្ចាស់ផ្ទះនេះមិនចិត្តកំណាញ់ទេ។ យ៉ាងអន់ណាស់ក៏មានឃូគឃីឲ្យញ៉ាំដែរ
អរគុណណាដែលឈៀងមកលេង។ នៅកន្លែងខ្ញុំរាងកក់ក្ដៅជាងកន្លែងផ្សេង។
ឆ្នាំនេះមានធ្លាក់ប៉ុន្មានដងដែរ តែអត់ច្រើនទេ។ ចុះខាងណោះវិញ?
ហេហេ បើដឹងម្ចាស់ផ្ទះចិត្តល្អចឹង ចូលលេងតាំងពីយួ។ នៅខាងខ្ញុំណេះ អត់ដែលមានធ្លាក់ទឹកកកឈូសទេ ព្រោះរាងក្តៅបែបកណ្តាលបើប្រៀបធៀបទៅតំបន់ផ្សេងទៀត។ តែពីរងៃមុន ជូបព្យុះពេលយប់ភ័យចង់អីទៅហើយ
។
អ… លឺល្ហៀងៗតាមCNNដែរប៉ុន្មាថ្ងៃមុន។ ចង់ទៅលេងស្រុកបារាំងដល់ហើយ។ បើង៉ៃណាបានទៅ នាំចន្ទដើរលេងផងណា
សួស្តីម្ចាស់ផ្ទះ, តុក តុក តុក មានអ្នកណានៅទេ?
ប្អូនស្រី!….. សួស្តីថ្ងៃខួបកំណើត ឆ្នាំ ២០០៩ ណា…. ជូនពរប្អូនស្រីបងមានសម្រស់.កាន់តែទាក់ទាញឡើងៗ ហេហេហេ អាហ្នឹងសំខាន់មែនទេ? ចឹងបានបងជូនមុនគេ
បន្ទាប់មកជូនពរឲ្យទទួលបានជោគជ័យគ្រប់រឿងទាំងអស់ណា!!! រីករាយថ្ងៃខួបកំណើត!
អរគុណបងប្រុសដែលនៅចាំថ្ងៃកំណើតប្អូន! ប្អូនសប្បាយចិត្តដែលមនុស្សដែលប្អូនស្រលាញ់ចងចាំអំពីប្អូន
បងរឿងអីមិនចាំ បើបងកត់ទុកក្នុង Auto Alert សម្រាប់មនុស្សសំខាន់ៗរបស់បងគ្រប់គ្នាទៅហើយ! ហេហេហេ
សួស្តី ខានចូលមកទស្សនាយូរហើយទើបថ្ងៃនេះឯង