អូខេ អ្នកណាចង់ញ៉ាំខ្លះ ម៉ោ អញ្ជើញទាំងអស់គ្នា Vireak វុឌ្ឍី បឿនជាដើម។
សុភ័ក្រ្ត មកផាអីណា គិតតាខ្លួនឯង ដាក់រូបទឹកក្រទ្បុកគួរឲ្យឆ្ងាញ់បោកភ្នែកគេ ដឹងអីគុណភាពអន់ ញ៉ាំហើយរាគ ហាហាហា។
ឌិត កុំចេះតែថា ម្ហូបគេមានអានាម័យត្ហឹមត្ហូវតាមក្បួនខ្នាត មិនដូចទឹកក្រទ្បុកអ្នកខ្លះទេ ![]()
ភា មកយឺតតិច ញ៉ាំអស់បាត់ហើយ
ទឹកជ្រលក់រាងល្ងិតតិច ព្រោះអត់ដឹងថាគេដាក់ការុត។





ដឹងស៊ីកើតអត់ទេវ៉ី?? ហាហាហ… មកមុនគេសុំម៉ាមាត់សិនចឹង… ហម ហមៗៗ..
ដល់វគ្គដៀមដាមហើយតើយ៍នៀក
ម៉េចហើយក្ឌិត? ចូលបន្ទប់ទឹកម៉ានដងហើយ? ហេហេ… ម្ចាស់ធ្វើមិនបាច់សួរទេ ដឹងថាចូលញឹកហើយ ហាហាហា…
បាញ់ឆែវពីណាគេដាក់ប៉េងប៉ោះ ដូចមិនដែលឮ ហាហាហា… សើចមួយចុះ
បងចន្ទ ខ្ញុំមើលមួយភ្លេតស្មានតែពងទាគេវ៉ៃហើយចៀន ហាហា ។ ហេហេ អរគុណហើយបងស្រីដែលហៅញ៉ាំ ញ៉ាំផ្ញើរផង ហាហា។ តែតាមពិតបងញ៉ាំអស់ហើយនឹង ហាហា ហើយមានរកបន្ទប់ទឹកអត់បង? ហាហា
អុញមកយឺតតិចកុំអីបានភ្លក់បាត់ តែមិនអីទេ ចាំង៉ៃក្រោយក៏បាន។ លោកភ័ក្ត្រអើយ គេដាក់តាំងតើហ៏ប៉េងប៉ោះណឹង ណាគេអោយញ៉ាំ ចឹងបានរាគ ហាហា។
ពណ៌នឹងស្រដៀងពងទាដែលគោះអោយសព្វហើយចៀនជាមូយសាច់ ។
ឃ្លានណាស់!សុំញាំផង!
អួយ គួរអោយចង់ញាំណាស់ សូមញាំផងណា
ចង់ស្លាក់ត្រសក់ចន្ទអើយ ធំៗម៉េះ ហាហាហា
បាញ់ឆែវហ្នឹងក៏ក្រាស់ដែរ គេចាក់ស្ដើងៗសោះហ្នឹងណា ហាហា
មើលទៅគួរអោយចង់ញាំណាស់,ប៉ុន្តែទឹកជ្រលក់ដាក់សណ្តែកដីច្រើនម្ល៉េះបង…កិកិកិ
អត់មានរាគទេ តែម៉ាយប់គេងអត់លក់សោះ។ សង្ស័យញ៉ាំច្រើនពេក មើលទៅ…?
(លើកក្រោយ)
ប៉េងប៉ាះចេះតែដាក់ៗទៅ មានឆ្ងាញ់តើ! គំនិតច្នៃប្រឌិត
ចំពោះអ្នកចង់ញ៉ាំ អញ្ជើញ
អ្នកផាវិញ ល្មមៗបានហើយហ្អី? គ្នាទើបតារៀនធ្វើ ដំបូងចឹងហើយ! (ភាចាំទេ នេះគឺទ្រឺស្ដីគ្រូឌីនៅតិចណូ)
@Nimol: សណ្ដែកដី បងដាក់ជ្រុលហ្នឹងណាអូន
@សុភា: ហ្នឹងហើយគាត់កាន់ជើងខាងប្រុសៗ។ កាលនៅហ្នុង គាត់ហៅខ្ញុំថា Monsieur។ គ្រាន់តែគាត់ចាប់ផ្ដើមហៅភ្លាម ប្រុសៗនាំគ្នាហៅខ្ញុំថាចឹងដែរ ខឹងដែរ តែធ្វើអីគេអត់កើត បានត្រឹមតាម៉ាក្ដៅចិត្ត ហាហា
បើមិនប្រាប់ខ្ញុំថាទឹកគ្រឿងហើយ! ប្លែកអស់ទាស់ ដាក់ប៉េងបោះទៀត!
ហាសហា៎!បើមិនប្រាប់ឈ្មោះមុនទេ បែបច្រឡំថា ពងចៀនជ្រលក់ទឹកត្រីហើយ:mrgreen:
ហេតុអ្វីវបានជាខ្មែរនៅប្រទេសកម្ពុជា ហៅ នំ នេះថា បាញ់ឆែវ
ទៅវិញ ? បាញ់ឆែវ ( Bánh Xèo) ជាភាសាយួនទេ ។
នៅកម្ពុជាក្រោម ខ្មែរក្រោម គេហៅ ថា នំចាក់អំបែង តែមិនថា
ត្រូវឬខុសទេ ។ ព្រោះឮគេថា នំចាក់អំបែង ជានំមួយប្រភេទផ្សេង
ទៀត ?
តេជគុណ! នំចាក់អំបែង ជានំធ្វើពីម្សៅអង្ករខ្សាយ វាអាចមានរសជាតិប្រៃ ឬរសជាតិផ្អែមតាមគេចូលចិត្ត ហើយគ្មានទឹកជ្រលក់ ដូចបាញ់ចែវទេ។
អ្នកគ្រប់គ្នាត្រូវទទួលស្គាល់ការពិត បាញ់ចែវពិតជានំយួនមែន!
តាមពិត នំនេះ មិនមែនជានំរបស់យួនទេ ។
នំនេះ ជានំដែលខ្មែរក្រោមបង្កើតឡើងនៅកម្ពុជាក្រោម
ហើយ ដាក់ឈ្មោះ នំចាក់អម្បែង (នំចាក់អម្បែងខ្មែរក្រោម)
ដល់យួនចូលកម្ពុជាក្រោម ឃើញឆ្ញាញ់ដូច្នោះ ក៏នាំគ្នាធ្វើ តាមខ្មែរក្រោមដើម្បីហូប ដោយរកឈ្មោះដាក់មិនឃើញ និងដោយពេលកំពុងធ្វើនំឮសូរសម្លេង «សែវៗ»ដូច្នោះ ក៏ហៅ បាញ់សែវតែម្តងទៅ ។ បាញ់ (Bánh) មានន័យថា «នំ» ឆែវ (Xèo) ឮសម្លេងសែវៗ ។
ពេលយួនចូលដល់ស្រុកខ្មែរ(កម្ពុជា) គ្មានមុខរបបអ្វីធ្វើក៏បើក
ហាង «នំចាក់អម្បែងខ្មែរក្រោម» (Bánh Xèo) នេះលក់ឲ្យខ្មែរ
ហូបហើយដាក់ឈ្មោះ«បាញ់ឆែវ» ខ្មែរមិនដឹង ក៏នាំគ្នាហៅ
បាញ់ឆែវតាមយួនតែម្តងទៅ ។
អូរទើបតែដឹង! នំនេះដំបូងឡើងគិតថាជានំខ្មែរ តែធំឡើងដឹងក្តីតិចគេថានំយួន! តែមកជួបនៅទីនេះទើបភ្លឺភ្លែកថាជានំខ្មែរ ដែលគេហៅថា នំចាក់អំបែង! ចង់ដឹងថាតើយួននៅហាណូយនិងយួននៅម្តុំហាណូយស្គាល់អត់ណ៎? អេ៎កុំគិតច្រើនពេកអស់ឥឡូវហើយ ដាក់មួយម៉ាត់សិន ទោះបីគេមិនហៅក៏ដោយចុះ ទំនងសឹងអី!!!កេកេកេ
I eat it very often. Yummy