សុខៗនឹកចង់បាញ់ឆែវ?!
បន្ទាប់ពីសួរមិត្តភ័ក្តអស់ពីរបីនាក់មក រកបានមេចុងភៅដ៏ចំណានម្នាក់។ ខាងក្រោមនេះ គឺរីសិពភីបានពីគាត់។ អូ ភ្លេចប្រាប់ គាត់ម្នាក់ហ្នឹង មិនមែនអ្នកណាឆ្ងាយទេ គឺបងឆដាហ្នឹងណា
“ យកម្សៅអង្ករលាយជាមួយទឹកនិងខ្ទះដូងនិងពងមាន់ក្រហម (ក្នុងករណីគ្មានល្មាតបុកលាយជាមួយម្សៅអង្ករ)រួចដាក់អំបិលឡមៗជាមួយម្សៅ។
ស្នូល(សាច់មាន់រីក៏សាច់ត្រីចិញ្ចំរួចឆាជជាមួយខ្ទឹមបារំាង)
ទឹកត្រីផ្សំដាំទឹកអោយពុះរួចទុកអោយត្រជាក់ល្មមរួចដាក់អំបិល ស្ករ បីចេងតិចៗរួចច្របាច់ក្រូចឆ្មាររួចភ្លក់មើលបើល្មមហើយក៏ញ្ញុំាទៅហាហាហា”
អាចុងក្រោយ “ ហាហាហា” ហ្នឹងអានយល់ជាងគេ
នៅមានសណ្ដែកបណ្ដុះទៀត ពេលសួរគាត់ទៅ គាត់ថា “ យេសដាក់” ហាហាហ
អរគុណច្រើនបងស្រី! អរគុណដល់បឿន និមល និងរ៉ាមណាផងដែរ។



ខ្ញុំញ៉ាំដែរ។ខានញ៉ាំយូរហើយ។
បងស្រី ជួយញ៉ាំផ្ញើរប្អូនផង ព្រោះខានយូរដែរហើយ ហាហាហា។ កុំភ្លេចណា!
ខ្ញុំស៊ីបីចានបានឆ្អែត ចាប់ទុកបីចានម៉ោ
មើលដូចអត់ទំនងសោះ អត់ឃើញសាច់មាន់ បន្លែអីផង មានតែសណ្ដែកបណ្ដុះ កិកិ
អត់ឃើញថតរូបឲ្យមើលផង មិនដឹងជាញ៉ាំបានអត់ទេនៀក ហេហេ
ឡ សុតតែអ្នកនឹកម្ហូបខ្មែរឡើងវង្វេងវង្វាន់ដូចខ្ញុំដែរ
ទឹកត្រីដាក់ការ៉ុតតិចផង អោយមានសំម្រស់។ លោកបឿន លឺរអ៊ូស្គមៗ លេងសុំគេម្តងបីចាន
ប្រយ័ត្នរាគវ៉ើយ គ្នាគ្រាន់តែប្រាប់យកបុណ្យទេ។ ខ្ញុំអីណេះហ្អេស បានធ្លាប់ភ្លក់ម្ហូបស្នាដៃយាយប៉ិហ្នឹង…
ឡូយណាស់ន៎ ចេះធ្វើបាញ់ឆែវទៀត… អើយពីរបីអាទិត្យនេះនឹកឃ្លានតែប្រហុកគ្រឿងទេខ្ញុំ ។ ធ្វើម៉េចបានញ៉ាំទៅន៎ បើមិនចេះធ្វើផង ។